កែប្រែមុខមាត់កម្ពុជាតាមរយៈការអប់រំនៅ
E2STEM Education

លក្ខខណ្ឌចូលរៀន

ការទទួលទម្រង់បែបបទចូលរៀនសម្រាប់ថ្នាក់ទី​១០​ នឹងចាប់ផ្តើមនៅខែ​ មេសា​ រៀងរាល់ឆ្នាំ។

ដើម្បីដាក់ពាក្យចូលរៀន

ប្អូនត្រូវរៀនចប់ថ្នាក់ទី ៩ ដោយជោគជ័យសិន ហើយត្រូវមាននិទ្ទេសល្អខាងផ្នែកវិទ្យាសាស្ត្រ និងគណិតវិទ្យា។

IMG_1507

ការប្រឡងចូល

រាល់បេក្ខជនត្រូវឆ្លងកាត់ការប្រឡង ដែលនឹងប្រព្រឹត្តទៅនៅខែ​ មិថុនា/កក្កដា/ សីហា/ កញ្ញា

IMG-4119

ការសម្ភាស និងគម្រោងជាក្រុម

ដំណាក់កាលចុងក្រោយនៃការជ្រើសរើសគឺអាចមានការសម្ភាស និងការធ្វើគម្រោងជាក្រុម។

IMG_1515

លិខិតទទួលឲ្យចូលរៀន

លិខិតទទួលឲ្យចូលរៀននៅក្នុងកម្មវិធី E2STEM នឹងចេញជូននៅខែ សីហា/ កញ្ញា។

IMG_8995

តើប្អូនមានអ្វីដែលប្អូនត្រូវការដែរឬទេ?

និយោជកនៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោកកំពុងស្វះស្វែងជ្រើសរើសរកសិស្សនិស្សិតដែលបញ្ចប់ការសិក្សាផ្នែកស្ទែម ដែលមានជំនាញនានាដូចជាការគិតបែបត្រិះរិះ និងការដោះស្រាយបញ្ហា ការសហការ ការដឹកនាំដោយឥទ្ធិពល ភាពរហ័សរហួន ភាពសម្របខ្លួន គំនិតផ្ដួចផ្ដើម និងភាពជាសហគ្រិន ការប្រាស្រ័យទាក់ទងជាលាយលក្ខណ៍អក្សរ និងផ្ទាល់មាត់ប្រកបដោយប្រសិទ្ធភាព ការទទួល និងវិភាគព័ត៌មាន ការចង់ស្វែងយល់ និងការស្រមើស្រមៃ ។ល។

នៅ E2STEM វិធីរៀនបែបស៊ើបអង្កេតរបស់យើងត្រូវបានរៀបចំឡើងដើម្បីបំពាក់បំប៉នដល់សិស្សនិស្សិតដើម្បីមិនគ្រាន់តែពូកែនៅលើមុខវិជ្ជាសិក្សា ប៉ុន្តែក៏មានជំនាញដែលនិយោជកនានាត្រូវការជាខ្លាំងពីបុគ្គលិករបស់ខ្លួននៅសតវត្សទី ២១ នេះ។

តើប្អូនត្រៀមខ្លួនដើម្បីទទួលការជំរុញទឹកចិត្តនេះហើយឬនៅ?

Inquiry Learning Circle

បាទ/ចាស៎ ខ្ញុំចាប់អារម្មណ៍ចង់ដាក់ពាក្យប្រឡងចូលរៀន

យើងខ្ញុំចង់ឮដំណឹងពីអ្នក ប្រសិនបើអ្នកចង់ក្លាយជាសិស្សនៅ E2STEM។
សូមបំពេញទម្រង់បែបបទខាងក្រោម (អ្នកចាំបាច់បំពេញប្រអប់ទាំងអស់)។