តើ E2STEM ជាអ្វី?
ចក្ខុវិស័យ បេសកម្ម និងគុណតម្លៃស្នូលនានារបស់យើង
ប្រទេសកម្ពុជាត្រូវការមនុស្សជំនាន់ថ្មីដែលមានទេពកោសល្យនៅក្នុងវិស័យស្ទែម (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា) ជាមួយសមត្ថភាពក្នុងជំនាញសតវត្សទី២១ ក្នុងទិសដៅឆ្ពោះទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។ ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃស្នូលរបស់យើងនឹងនាំយើងឲ្យសម្រេចនូវគោលដៅនេះ។
ចក្ខុវិស័យរបស់យើង
បណ្តុះបណ្តាលយុវជនកម្ពុជាឲ្យក្លាយជាអ្នកអាជីពខាងស្តឹមដែលនឹងកែប្រែមុខមាត់ប្រទេសកម្ពុជាឲ្យក្លាយជាប្រទេសអភិវឌ្ឍន៍មួយ
បេសកម្មរបស់យើង
បណ្តុះបណ្តាលឲ្យបាននិស្សិតបញ្ចប់ការសិក្សាដែលគេទទួលស្គាល់ជាអន្តរជាតិឲ្យបាន ១០០០ នាក់នៅបំណាច់ឆ្នាំ ២០២៨
គុណតម្លៃស្នូល
ផ្នត់គំនិតអភិវឌ្ឍន៍៖
យើងជឿថាយើងអាចអភិវឌ្ឍតាមរយៈការប្រឹងប្រែងនិងការព្យាយាមតស៊ូ៊។
ការផ្តោតលើលទ្ធផល៖
យើងផ្តោតទៅលើការសម្រេចបានទៅលើគោលដៅឬលិទ្ធផល។
ទំនួលខុសត្រូវ៖
យើងត្រូវមានទំនួលខុសត្រូវទៅលើអ្នកដែលរួមចំនែក។
ការសិក្សា៖
យើងបង្វឹកខ្លួនយើងជាមួយនិងជំនាញនៃការរៀនដើម្បីអោយក្លាយខ្លួនជាអ្នកដែលរៀនមិនចេះចប់។
បំនិនជីវិត៖
ការគ្រប់គ្រងខ្លួនយើងអោយមានប្រសិទ្ធិភាព។
ជំនាញជាអ្នកដឹកនាំ៖
ការដឹកនាំខ្លួនយើងនិងអ្នកដទៃនៅក្នុងការរៀន។
សេចក្ដីថ្លៃថ្នូរ៖
យើងចូលរួមចំណែកទៅកាន់ភាពជោគជ័យរបស់អ្នកដ៏ទៃ។
ការអប់រំគឺដើម្បីលើកកម្ពស់ជីវិតរបស់មនុស្សផ្សេងៗទៀត និងកែប្រែមុខមាត់របស់សហគមន៍ និងពិភពលោកឲ្យកាន់តែប្រសើរជាងមុន គឺប្រសើរជាងពេលដែលអ្នកឈានជើងចូលមកកាន់ពិភពលោកនេះទៅទៀត។
គឺផ្តើមចេញពីស្ត្រីម្នាក់ដែលមានទស្សនៈវិស័យមុតមាំក្នុងការធ្វើឲ្យមានឥទ្ធិពលយូរអង្វែងមួយដល់ប្រជាជនកម្ពុជាតាមរយៈការអប់រំស្តឹមដល់និស្សិតទាំងអស់។
គឺផ្តើមចេញពីប្រទេសមួយដែលមានទស្សនៈវិស័យប្រកបដោយមហិច្ឆិតាដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រឹតខ្ពស់មិនឲ្យហួសឆ្នាំ ២០៣០។
ផ្តើមចេញពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាដ៏មានទស្សនៈវិស័យវែងឆ្ងាយរបស់ប្រទេសកម្ពុជា។
ពួកយើងគឺ
ដៃគូរវាងវិស័យរដ្ឋនិងឯកជន ពោលគឺរវាងក្រសួងអប់រំ យុវជន និងកីឡារបស់ប្រទេសកម្ពុជា ជាមួយនឹងអង្គការអន្តរជាតិដែលមានឈ្មោះថា អង្គការអប់រំ E2STEM។
ជាសាលាជំនាន់ថ្មីខាងផ្នែកបច្ចេកវិទ្យានាំមកជូនប្រព័ន្ធអប់រំរបស់កម្ពុជានូវការរៀននិងបង្រៀនដែលទំនើបនិងល្អជាងគេបង្អស់ខាងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ពោលគឺស្តឹម។
គោលដៅរបស់យើង
បណ្តុះបណ្តាលនិស្សិតកម្ពុជារាប់ពាន់នាក់ដែលប្រថ្នាចង់យល់ប្រទេសកម្ពុជាមួយ ក៏ដូចជាដែលមានក្តីសុបិន្តចង់ឃើញពិភពលោកមួយដែលប្រសើជាងពិភពលោកនាពេលបច្ចុប្បន្ននេះ ដើម្បីក្លាយខ្លួនពួកគេទៅជានិស្សិតដែលរៀននិងគិតបានដោយឯករាជ្យ ហើយក្លាយជាអ្នកវិទ្យាសាស្ត្រនិងជាអ្នកបច្ចេកវិទ្យារបស់កម្ពុជានាពេលអនាគត។
ការចុះអនុស្សរណៈយោគយល់គ្នា
នៅថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០១៧ ឯកឧត្ដមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡាប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយសាលាអប់រំ E2STEM Education កម្ពុជា។
(សម្រាប់ផ្នែកចុះហត្ថលេខាជាមួយក្រសួងអប់រំ យុវជន និងកីឡា សូមអូសទៅនាទី ៣០៖៣០)