ចង់ធ្វើការជាមួយយើងខ្ញុំ
ដាក់ពាក្យធ្វើការជាមួយយើង
គ្រូបង្រៀនទាំងអស់នៅសាលា E2STEM ត្រូវមានគុណវុឌ្ឍក្នុងជំពូកទាំងបួនដូចខាងក្រោម៖
ការប្រើវិចារណញ្ញាណ
(ត្រូវឲ្យជ្រួតជ្រាប)
… ខ្លឹមសារមេរៀនទាក់ទងនឹងការសិក្សា និងការយល់ដឹងពីការធ្វើការរបស់ខួរក្បាល ក៏ដូចជាការយល់ដឹងពីការវិវិឌ្ឍរបស់មនុស្ស ដែលអ្នកអប់រំដោយផ្តោតលើអ្នកសិក្សាជាគោលត្រូវតែដឹង ដើម្បីបណ្តុះបណ្តាលសិស្សានុសិស្សឲ្យរីកចម្រើនខាងវិចារណញ្ញាណ និងការយល់ដឹងពីការគិតរបស់ខ្លួន។
ការបង្រៀន
(ត្រូវអនុវត្ត)
… នូវតិកនិកគរុកោសល្យដែលគ្រូបង្រៀនត្រូវប្រើ និងធ្វើអ្វីដែលពួកគាត់ត្រូវធ្វើ ដើម្បីឲ្យធានាបាននូវបរិយាកាសរៀនសូត្រមួយដែលយកសិស្សជាគោល។
ការទំនាក់ទំនងអន្តរបុគ្គល
(ត្រូវផ្សាភ្ជាប់)
… ទៅបំណិនសង្គម បំណិនបុគ្គល និងបំណិនដឹកនាំដែលគ្រូបង្រៀនត្រូវផ្សាភ្ជាប់ជាមួយនឹងសិស្ស សហការី និងសហគមន៍ជារួម។
Iការគិតស្វ័យបុគ្គល
(ត្រូវគិតគូរ)
… ដល់បំណិនខាង «ក្នុង» ក៏ដូចជាទម្លាប់ការគិតដែលអ្នកអប់រំដោយផ្តោតលើអ្នកសិក្សាជាគោលត្រូវតែយកមកអនុវត្ត មានជាអាទិដូចជា ការគិតឲ្យមានការរីកចម្រើនឡើង ការរំពឹងទុកខ្ពស់ពីសិស្ស និងវិធីសាស្ត្របំផុសឲ្យមានការដេញដោលរកឫសគល់ និងហេតុផលក្នុងការបង្រៀន និងក្នុងការរៀន។
ឯកសារយោង៖ Jobs for the Future and the Council of Chief State School Officers, August 2015.
ដំណឹងជ្រើសរើសបុគ្គលិក
គ្រូបង្រៀន និងបុគ្គលិកគាំទ្រ
អ្នកស្ម័គ្រចិត្ត
កម្មវិធី E2STEM របស់យើងនឹងចាប់ផ្តើមទទួលសិស្សនៅខែតុលា រៀងរាល់ឆ្នាំ
ការបណ្តុះបណ្តាលបុគ្គលិក ការជ្រើសរើស និងការដាក់បញ្ចូលទៅក្នុងក្រុមការងារ ទាំងបុគ្គលិកគាំទ្រ ក៏ដូចជាអ្នកស្ម័គ្រចិត្ត និងដំណើរការនៅខែឧសភា រៀងរាល់ឆ្នាំ
សូមទំនាក់ទំនងមកយើងខ្ញុំតាមរយៈអ៊ីម៉ែល បើលោក លោកស្រីចង់រួមចំណែកផ្តល់ការអប់រំដែលប្រកបដោយការផ្លាស់ប្តូរ។
ខែ មីនា
សាលាចាប់ផ្តើមទទួលពាក្យអ្នកចង់ទទួលការបណ្តុះបណ្តាលដើម្បីបំពេញលក្ខខណ្ឌជាគ្រូបង្រៀនប្រចាំសាលា E2STEM
ខែ មេសា
ចេញលទ្ធផលបេក្ខជនដែលត្រូវបានជ្រើសរើសឲ្យទទួលការបណ្តុះបណ្តាលដោយសាលា E2STEM
ខែ ឧសភា
វគ្គបណ្តុះបណ្តាលគ្រូនៅសាលា E2STEM ចាប់ផ្តើម
ខែ សីហា
លិខិតឧទ្ទេសនាមគ្រូប្រចាំសាលា E2STEM ចេញជាផ្លូវការ
ខែ កញ្ញា
កម្មវិធីបញ្ចូលគ្រូទៅក្នុងក្រុមការងារ